៣​យ៉ាង​ងាយ​ៗ​ ធ្វើ​ឲ្យ​កុំព្យូទ័រ​កំពូល​យឺត​របស់​អ្នក​ដើរ​លឿន​ជាងមុន

កុំព្យូទ័រដំណើរការដោយ Windows 7 របស់អ្នកប្រើយូរទៅចេះតែដំណើរការយឺតៗទៅមែនទេ? អ្នកតែងតែរិះរកវិធីផ្សេងៗដើម្បីធ្វើអោយកុំព្យូទ័ររបស់អ្នកដើរលឿនជាងមុន។ ដូច្នេះខាងក្រោមនេះគឺជា៣វិធីងាយៗ ដើម្បីជួយបង្កើនល្បឿនកុំព្យូទ័រអោយដើរលឿនជាងមុនបាន។ បើចង់ដឹងថាតើ៣វិធីនោះយ៉ាងណា តោះ! ទៅមើលទាំងអស់គ្នា!

១. Disk Cleanup
ការប្រើ Disk Cleanup គឺជាវិធីលឿន និងងាយមួយដើម្បីបង្កើនល្បឿនកុំព្យូទ័រ Window។ ដើម្បីដំណើរការចូលទៅកាន់ Disk Cleanup សូមអនុវត្តតាមវិធីខាងក្រោម៖

ចូល Run ដោយចុច ( Window + R ) Key ហើយវាយពាក្យ ” cleanmgr ”  ចុច Enter

ជ្រើសរើស Drive ដែលអ្នកចង់ធ្វើ Disk Cleanup ហើយចុច OK

គូស ធីក ទៅលើប្រភេទ File ដែលយើងចង់លុប រួចចុច OK។ កុំមានការបារម្ភឲ្យសោះ ព្រោះការលុបនេះពុំមានប៉ះពាល់ដល់ដំណើរការកុំព្យូទ័ររបស់អ្នកឡើយ

ចុច Delete Files

a1917-57

២. Disk Defragmenter
Disk Defragmenter គឺជាកម្មវិធីមួយដែលផ្ដល់សិទ្ធិអោយអ្នកប្រើប្រាស់ធ្វើការរៀបចំ Fileអោយមានត្រូវកន្លែង និងមានសណ្ដាប់ធ្នាប់ ដើម្បីអោយម៉ាស៊ីនកុំព្យូទ័រដំណើរបានស្រួល និងលឿនជាងមុន។ ដើម្បីទៅកាន់ Disk Defragmenter ចូល Run ដោយចុច ( Window + R )   Key ហើយវាយពាក្យ ” dfrgui  ”  ចុច Enter

-ប៊ូតុង Analyze disk គឺសម្រាប់ពិនិត្យមើលថាតើ disk របស់យើងត្រូវការ Defragment រឺអត់
– ប៊ូតុងDefragment disk គឺដើម្បីដំណើរការ Defragment

៣. កំណត់កម្មវិធីនៅពេល Start Up
Startup program គឺជាកម្មវិធីដែលដំណើរការភ្លាមនៅពេលបើកកុំព្យូទ័រ ដែលធ្វើអោយកុំព្យូទ័រដំណើរការយឺតអំឡុងពេលចាប់ផ្ដើមដំណើរការចូល Window។ ដើម្បីបិទកម្មវិធីទាំងនោះយើងត្រូវចូល Run ដោយចុច ( Window + R ) Key ហើយវាយពាក្យ “msconfig” ចុច Enter

ចុចលើ Tab Startup ដោះធីកចេញពីកម្មវិធីណាដែលមិនចង់អោយវា Start up រួចចុច Apply និងចុច OK

បន្ទាប់មកវានឹងទាមទារអោយ Restart ម៉ាស៊ីន

Leave a comment