របៀបលាក់ឯកសារ​បញ្ចូល​ទៅ​ក្នុង​រូបភាព​

កាលពីគ្រាមុនៗគេហទំព័រ​ https://tsp.tech.blog ​បានបង្ហាញរួចហើយ នូវវិធីសាស្រ្តក្នុងការ Show Hidden Files, Hidden Folders and Drives, Lock Password File,Folder & Driveដោយវិធីសាស្រ្តផ្សេងៗ តាមរយៈ CMD, Notepad & Software…

ប៉ុន្តែ ឥឡូវសាកល្បងនូវ វិធីសាស្រ្តថ្មីក្នុងការលាក់ឯកសារ ក៏ដូចជាការ​បញ្ឆោតភ្នែក គឺ

របៀបលាក់ឯកសារ​បញ្ចូល​ទៅ​ក្នុង​រូបភាព

ដើម្បី​លាក់ File ចូលទៅ​ក្នុង​រូបភាព​បាន​គឺទាមទារ​ឲ្យ​កុំព្យូទ័រ​លោកអ្នក​ដំឡើង​នូវ​កម្មវិធី​សម្រាប់ Compress File ដូចជា WinZip ឬ WinRAR ​ព្រោះ File Compress ​ដែល​មាន​ប្រភេទ​ជា File.Zip មានពេល​ខ្លះ​គឺ​មិនអាច​លាក់ចូលទៅ​ក្នុង​រូបភាព​បានទេ ជម្រើស​ដែល​ល្អអ្នកគួរតែលាក់​ជាមួយនឹង file ​ដែល​មាន​ប្រភេទ​ .rar​ ឬ .7z ហើយ File ​រូបភាព​ត្រូវមាន​ទំហំ​តូចជាង1MB ទើបអាច​ប្រើ​សម្រាប់​លាក់ File Compress ទាំងនេះបាន ។
ប្រសិនបើ File ​រូបភាពរបស់លោកអ្នកមានទំហំ >=1MB​ លោកអ្នកអាចធ្វើការ Resize តាមរយៈ Link ខាងក្រោម​៖
https://www.easy-resize.com/en/?gclid=CNian763-9MCFdSGaAodzxsKMw
របៀបអនុវត្តន៍
ជំហានទីមួយៈ បង្កើត​ Folder មួយនៅ​ក្នុង​ទីតាំងណា​ក៏​បានដែរ ឧទារហណ៍ថា Folder មួយ​ឈ្មោះ​ TSP ស្ថិត​នៅលើ​ Desktop នៃ Windows អ្នក​គ្រាន់តែ Copy File ​ដែល​លោកអ្នក​ចង់លាក់ចូលទៅ​ក្នុង​ Folder នោះ​ជាការស្រេច​ ។

ជំហានទីពីរៈ ​បន្ទាប់ពី​បាន Copy រួចអ្នកចាំបាច់​បញ្ចូល​ File ​ដែល​ចង់លាក់ ចូលទៅ​ក្នុង​ Achieve Compress File (.zip .rar.7z) ដោយ​គ្រាន់តែ Select លើ File ​ដែល​ចង់លាក់ តែមិនមែន Select ទាំង File ​រូបភាព​នោះទេ ហើយ Right-Click លើ File ​ដែល​បាន Select ​បន្ទាប់មក​ជ្រើសយក Add to “filename.7z” ដូច​គំរូ​ខាងក្រោម

​បន្ទាប់មក​លោកអ្នក​នឹងទទូលបាន​នូវ​លទ្ធផល​ដូច​ខាងក្រោម​

ជំហានទីបីៈ ​ប្រើ​ប្រាស់​ Command Prompt ដើម្បី​បញ្ចូល​ File ​ដែល​បាន Compress រួចចូលទៅ​ក្នុង​ File ​រូបភាព ដោយ​លោកអ្នក​គ្រាន់តែ​ ចុច Windows key + R key ​បន្ទាប់មក​ នៅ​ក្នុង​ Run វាយ cmd រួចចុច Enter ​ ឬក៏ចូលទៅកាន់ Start ត្រង់ search Programs Box សរសេរ cmd ​បន្ទាប់មក Right-Click លើ cmd.exe ហើយ​យកRun As Administrator ដូចរូប

នៅ​ក្នុង​ផ្ទាំង​ Command Prompt ឬ​ cmd.exe សូមវាយ cd Desktop\TSP (​មានន័យថា ដំបូងលោកអ្នកត្រូវវាយពាក្យថា desktop\ TSP គឺជាទីតាំងដែលលោកអ្នកបានបង្កើតខាងលើ គឺនៅលើ Desktop ហើយ Folder ​ឈ្មោះថា TSP ដើម្បី log ចូលទៅកាន់ទីតាំងនោះ) រួចចុច Enter
​បន្ទាប់មក Copy /b img.jpg+TSP.7z img.jpg ហើយចុច Enter (Copy/b ​មានន័យថា indicate file 7z របស់​លោកអ្នក​ឲ្យ​ចូលទៅ​ក្នុង File ​រូបភាព img) .
បញ្ជាក់ រាល់​ឈ្មោះ​ File ត្រូវ​សរសេរ​ភ្ជាប់​ជាមួយនឹង​Extension File ហើយនឹងទទូលបាន​នូវ​លទ្ធផលដូច​ខាងក្រោម​ ៖

បន្ទាប់ពី​ទទូលបាន​លទ្ធផល​ដូចរូប​ខាងលើ​ហើយ គឺ​មានន័យថា file TEST.7z ​ត្រូវបាន copy ​បញ្ចូល​ទៅ​ក្នុង​រូបភាព​រួចរាល់ហើយ ដូចនេះរាល់ file ​ទាំងអស់​អ្នកអាចលុបចោលបាន លើកលែងតែ File ​រូបភាព​​ដែល​ផ្ទុកឯកសារ​ដែល​បានលាក់នោះប៉ុណ្ណោះ ។



ជំហានចុងក្រោយៈ  ដើម្បី​បើក File ​ដែល​បានលាក់នៅ​ក្នុង​រូបភាព​បាន​លោកអ្នក​អាច ប្ដូរ​នូវ​ Extension File ​រូបភាព​ទៅជា​ .zip .rar ឬ​ .7z ។ ម្យ៉ាង​ទៀតអ្នក​គ្រាន់តែ Right-Click ​នៅលើ​ File ​រូបភាព​រួចជ្រើសយក Open With ​បន្ទាប់មក​ជ្រើសយក WinRAR Archiver ​ក៏​បានដែរ ។

លទ្ធផលនៃការបើក file img.png

*** រៀបរៀង និង​ កែសម្រួលអត្ថបទដោយ ៖ លោក ឈឹម ប៊ុនថន

Leave a comment