
ពត៍មានបែកធ្លាយ
តាមរយៈ លោកមេភូមិ ភូមិឡូញ បានបង្ហើបឲ្យដឹងថាៈ
ដោយសារតែមួយរយៈពេលវែងនេះ គ្រប់រដូវកាលមានការប្រគួត រាប់រយប្រគួតហើយលទ្ធផល បានសរបញ្ជាក់ឲ្យឃើញដែរថា៖ ក្លឹបនេះគឺមិនដែលយកឈ្នះទាល់តែសោះសម្បីតែមួយប្រគូតទោះបីជាជួបជាមួយក្លឹបកំប៉េកកំប៉ុកក៏ដោយ ហើយម្យាងវិញទៀត បើនិយាយពីឈ្មោះក្លឹបនេះវិញដូរតាពាស ប្រធានក្លឹបដូរដូចស៊ីបាយ រីឯកីឡាករវិញចាប់រើសៗដូចកំប៉ុងអេតចាយ។
ដូចនេះលោកមេភូមិ ភូមិឡូញ បានសម្រេចចិត្ត សុកចិត្ត លក់កេរ៍ លក់ឈ្មោះ ក៏ដូចជាទុកឪកាសចុងក្រោយទៅឲ្យ ក្លឹបនេះដើម្បី កែរ និង ស្ដារកេរ៏ឈ្មោះក្លឹបឡើងវិញ។
ហើយអ្វីដែល ជាចំណាប់អារម្មណ៏ជាងនេះទៅទៀតនោះ គឺការរំពឹងទុករបស់លោកមេភូមិ លោកបានរំពឹងទុកថា”នៅរដូវកាលក្រោយស្អុយណាស់ក៏ឈ្នះបានមួយ ប្រកូត យ៉ាងតិច ហើយនេះគឺជាអ្វី ដែលគាត់ចង់បានបើទោះបី មិនបានលើកពានក៏ដោយ” ។
ព័តមានសម្រេចជាផ្លូវការៈ
ឈ្មោះក្លឹប : ត្រូវដូរពី យុវជនភូមិតាសូ ( បក្សីដែក) ទៅជា យុវជនភូមិឡូញ ជាអវសាន្ត។
កីឡាករ : អាចនិងផ្លាស់ប្ដូរទាំងស្រុង ពីព្រោះកីឡាករជើងចាស់សុំច្បាប់លំហែមាតុភាព (ប្រពន្ធកូនខ្ចី)។
ប្រធានក្លឹប : កំពុងដេញថ្លៃ (មានចំនាប់អារម្មណ៏ អាចទំនាក់ទំនងបាន)។
Sponsor : សិប្បកម្មផលិត ស្រាសរស្រាថ្នាំ ប្រចាំភូមិតាសូ (ទំនាក់ទំនងមកខ្ញុំបាទផ្ទាល់បាន) ។
សិប្បកម្មផលិត ទឹកត្នោតជូរ ប្រចាំភូមិល្ពាក់ ។
ជ / មេភូមិ ភូមិឡូញ ថ្ងៃទី 32 ខែ 13 ឆ្នាំ -99

ដកស្រង់ និង កែរសម្រូលដោយ លោក ឈឹម-ប៊ុនថន
