ភាពខុសគ្នារវាង bios mode: Legacy និង bios mode: UEFI

ការ boot ចូលទៅកាន់ UEFI ឬ Legacy គឺពេលអ្នកចង់ Install Windows ដោយប្រើប្រាស់ USB, DVD, ឬ network location.

ក្នុងករណីអ្នកប្រើ Mode ខុស នោះអ្នកមិនអាច Format partition នោះបានទេ

+/ UEFi (Unified Extensible Firmware Interface)

  • គឺជា Feature ថ្មីដែលមានមុខងារអាចជំនួស bios បាន។ វាប្រើប្រាស់ partition ប្រភេទ GUID Partition Table (GPT) ទៅលើ Hard Disk របស់អ្នក។
  • ទំហំធំបំផុតនៃ Partition ប្រភេទ GPT នេះ គឺ ប្រហែល 9 ZetaBytes (ស្មើនិង 1ពាន់លាន GB) ដែលវា Support។
  • GPT របស់ UEFI មាន Partition ប្រភេទ EFI មានលក្ខណះពិសេសសំរាប់ រក្សារទុកនូវ multi-bootloader អ្នកអាច Install OS បានយ៉ាងច្រើនប្រភេទ។
  • GPT អាច មាន Primary partition រហូតដល់ 128 Drives
  • UEFI មានមុខងារការពារ Malware/virus ពេលអ្នក Setup Windows (Secure Boot)

+/ Bios ធម្មតា (Legacy)

  • Bios ប្រើប្រាស់ Partition ប្រភេទ MBR (Master Boot Record)
  • ទំហំធំបំផុតនៃ Partition ប្រភេទ MBR នេះគឺ ប្រហែលតែ 2TB ប៉ុននោះ ដែល Support
  • MBR អាចមាន Primary partition ធំបំផុតត្រឹមតែ 4 Drives ប៉ុននោះ
  • MBR មាន bootloader តែមួយប៉ុននោះ
  • MBR មិនខ្វល់ពីមេរោគទេ ពេលអ្នក Setup Windows

 

ដកស្រង់ និង កែរសម្រូលដោយ លោក ឈឹម-ប៊ុនថន

Leave a comment